(តាកែវ)៖ រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ បានផ្សព្វផ្សាយជូនដំណឹងដល់សាធារណជនទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងធ្វើជីវមាត្រ តាមបណ្តាឃុំទាំង៦ ហើយគិតមកដល់ថ្ងៃនេះ គឺនៅសល់ ៤ថ្ងៃទៀតប៉ុណ្ណោះ។

ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ក៏បានអញ្ជើញចុះពិនិត្យ និងជំរុញតាមឃុំក្នុងស្រុកអង្គរបូរី ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមកធ្វើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ចំពោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះ បោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក៕