(ភ្នំពេញ)៖ ប្រជាពលរដ្ឋធ្វើដំណើរមួយចំនួន បានរិះគន់ថា ផ្លូវវេងស្រេងដ៏ស្រស់ស្អាតក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងក្លាយជាទីលានចាក់សំរាមក្រាលគ្របដណ្តប់ដោយដី និងកម្ទេចថ្មភក់ជ្រាំ ទាំងសងខាងផ្លូវ ស្ទើរទាំងស្រុងទៅហើយ។
ប្រជាពលរដ្ឋដដែលបានបន្តថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនយកចិត្តទុកដាក់ថែទាំ និងបណ្តែតបណ្តោយឲ្យផ្លូវដ៏ស្អាត មួយនេះដែលទើប និងស្ថាបនារួចនោះឲ្យ ក្លាយជាដី និងសំរាមទៅវិញគិតចាប់ពីរង្វង់មូលចោមចៅរហូតទៅដល់ខណ្ឌមានជ័យ។
ប្រជាពលរដ្ឋថា ស្ថានភាពបែបនេះ បានបង្កឲ្យបាត់បង់បរិស្ថានលើដងផ្លូវសាធារណៈអនាម័យ សោភ័ណ្ឌភាពក្រុងយ៉ាងខ្លាំងដីហុយបង្កឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋជាពិសេស ទៅទៀតបង្កឲ្យ ស្ទះលូរ នៅពេល ដែលមានភ្លៀងធ្លាក់និងបង្ករអោយមានគ្រោះថ្នាក់ចរាចណ៍បន្ថែមមួយកំរិតទៀតនិងកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃផងដែរ។
ប្រជាពលរដ្ឋបន្តថា «ផ្លូវដ៏ស្អាតមួយនេះមិនគួរ អាជ្ញាធរខណ្ឌនិងរាជធានីភ្នំពេញមិនថែរក្សា មិនយកចិត្តទុកដាក់និងបណ្តែតបណ្តោយអោយទៅជាផ្លូវគ្របដណ្តប់ដី សំរាមក្លាយជាភក់ជ្រាំទៅវិញមិនគិតពី ផល់ប៉ះពាល់ ជាពិសេសនោះ គឺនៅពេលដែលមាន មេឃភ្លៀងធ្លាក់ដីទាំងនោះ និងបង្កឲ្យស្ទះលូរថែមទៀតក្លាយជា ជំនន់ទឹកភ្លៀងលិចលំនៅស្ថានប្រជារដ្ឋផងដែរ»។
ប្រជាពលរដ្ឋធ្វើដំណើរបានរិះគន់បន្តទៀតថា «ផ្លូវដែលមានភ្ញៀវអន្តរជាតិនិងអ្នកធ្វើដំណើររាប់សែននាក់ចេញចូលជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកថែទាំរក្សា ដូច្នេះសូមលោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញគិតគូរពីបញ្ហាផ្លូវមួយនេះផងផ្លូវល្អស្អាត ហើយបែរជាមិនចេះថែរក្សាទៅវិញ»៕