(ភ្នំពេញ)៖ នគរបាលជាតិបានបង្ហាញលេខទូរស័ព្ទចំនួន១៦ខ្សែ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋរាយការណ៍ នូវមុខសញ្ញាផ្សេងៗដែលទាក់ទងនឹងករណីចោរលួច, ឆក់, ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀតដែលអាចកើតមានឡើងក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នឹងប្រព្រឹតទៅនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ខាងក្រោមនេះជាលេខទូរស័ព្ទដែលអាចឲ្យប្រជាងពលរដ្ឋទាក់ទងបាន ២៤ម៉ោង៖ ០១៧ ៥៦២ ២២២, ០៩៧៦ ៦៦៨ ៨៨១, ០៩៧ ៦៦៦ ៦៧៦, ០៩៧៩ ៣០៩ ៩៩៩, ០៧៧ ៨០៧ ៧៧៧, ០១២ ៨០៩ ៩៧៩, ០១២ ៥៨៦ ៥៤៩, ០១២ ៥១១ ៣៣៣, ០១២ ៩៣០ ៧៧៧, ០១២ ៥០២ ៤២៤, ០១៧ ៨២២ ០២២, ០១៧ ៨៤៥ ១៦៨, ០១១ ៧០៦ ៧០៦, ០១២ ៨៩៨ ៨៩១, ០១២ ៩៥០ ២៧២, ០១២ ២៧២ ២២៤៕