(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំត្រៀមកម្លាំងការពារ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅថ្ងៃទី១៣,១៤,១៥ វិចិ្ឆកា ឆ្នាំ២០១៦ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនេះ បានសម្រេចថា នឹងមានត្រៀមកងកម្លាំងចំនួន១០០៣២នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកំសាន្ដ ក្នុងពិធីបុណ្យរយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញ៕