(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំៗ០១៦នេះ ក្រសួងការពារជាតិ បាននិងកំពុងរៀបចំអង្គមីទ្ទិញ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ របស់ប្រទេសកម្ពុជា។
ពិធីរំលឹកខួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពី លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមជាមួយនាយឧត្តមសេនីយ៍ នាយទាហាន ជាច្រើនរូបទៀត៕