សារថ្លែងអំណរគុណរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តីពីមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសខួបលើកទី១៦២ (Video inside)
21-05-2025 13:25
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងសារថ្លែងអំណរគុណ ស្តីពីមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
តាមរយៈសារថ្លែងអំណរគុណរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ទទួលបានការបរិច្ចាគពីសំណាក់សប្បុរសជនជិតឆ្ងាយ មានទាំងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន គ្រហស្ថ និងបុព្វជិត ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គិតជាមូលនិធិ ចំនួន ១៣,២៨៦,៣៧២ដុល្លារអាមេរិក និង ៣,៩១៩,១៩១,២៤៧រៀល គិតជាសមមូលជាដុល្លារមានចំនួន ១៤,២៤២,២៧៣ដុល្លារអាមេរិករួមជាមួយអង្ករចំនួន ៩តោន ៥០០គីឡូក្រាម, រថយន្ដ FORD Ranger XL ១គ្រឿង និងមួកសុវត្ថិភាពចំនួន ៥០០មួក៕