(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបប្រជុំនេះ លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតឥណ្ឌា ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាឱកាសនេះ។ ជំនួប និងកិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការងារសង្គមកិច្ច ពិសេសផ្តោតលើការងារបណ្តុះបណ្តាលអ្នកជំនាញសង្គមកិច្ច និងផ្នែកបច្ចេកវិទ្យាព័ត៌មាន។
សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយមានវត្តមានលេខាស្ថានទូត ជំនួយការទូត ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងចូលរួមផងដែរ៕