(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គការ Nihon Gaiko Kyokai របស់ជប៉ុន បានឧបត្ថម្ភរថយន្ដសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ។
ការផ្ដល់រថយន្ដសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្នុងជួបសវានាការរវាង លោក ប៉ា សុជាតិវង្ស ឧត្តមអភិបាលរាជធានីភ្នំពេញ និងលោក Tatsuji Osada ប្រធានអង្គការ Nihon Gaiko Kyokaiប្រទេសជប៉ុន។
លោក ប៉ា សុជាតិវង្ស បានថ្លែងអំណរគុណចំពោះអង្គការ ក៏ដូចជាប្រទេសជប៉ុន ដែលបានរួមចំណែកជួយដល់កម្ពុជា ទាំងផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រឡាយ-លូ ការដោះស្រាយបញ្ហាចរាចរណ៍ និងការកសាងសាលារៀន ទាំងផ្នែកសេដ្ឋកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស និងទាំងការជួយរៀបចំប្រព័ន្ធ ប្រព្រឹត្តិកម្មទឹកសំអុយជាដើម ដែលទាំងនេះ បានដកជាប់ក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់រូប៕