(ស្ទឹងត្រែង)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានចេញសេចក្តីសម្រេចពីការប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដីថ្មី ប្រចាំខេត្តស្ទឹងត្រែង គឺតែងតាំងលោក មុិញ សីុចាយ ជំនួសប្រធានចាស់លោក លី ឧសភា។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោក ជា សុផារ៉ា ដែលអង្គភាពFresh News ទើបទទួលបាននៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីសម្រេចរបស់លោករដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិល បានសម្រេចដំឡើងឋានៈលោក លី ឧសភា ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង ទៅជាអនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងទទួលពាក្យបណ្តឹងចំណុះអត្ថាធិការដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិល ជំនួស លោកស្រី សឹម សុគន្ធា ដែលបានទទួលភារកិច្ចថ្មី។
ចំណែកលោក មិុញ សីុចាយ ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង ជំនួសលោក លី ឧសភា។
សូមអានព័ត៌មានលម្អិតសេចក្តីសម្រេចរបស់រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិល នៅខាងក្រោមនេះ៖