(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» (CYCLING FOR CAMBODIAN CHILDREN FROM CAMBODIA-EU)។
សន្និសីទសារព័ត៌មាននេះបានធ្វើឡើងនៅសាលសាវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
គួរឱ្យដឹងថា លោក ទីវ តារារិទ្ធ បានចេញដំណើរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងនោះលោក ទីវ តារារិទ្ធិ បានបង្ហាញពីបទពិសោធ និងបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងដំណើរបេសកកម្ម សប្បុរសធម៌ដើម្បីកុមារកម្ពុជា នៅលើតម្រាយផ្លូវ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ប្រមាណ ១២ប្រទេស៕
សូមស្តាប់ការធ្វើសន្និសីទសារព័ត៌មានទាំងស្រុងដូចខាងក្រោម៖