លោក ជីវ កេង និងលោក សំ សារិត ដង្ហែអង្គកឋិនទានចូលវត្ដវាលស្បូវ និងប្រគេនបច្ច័យ ជាង១៤១លានរៀល សម្រាប់កសាងសមិទ្ធផលនានា
07-11-2016 14:51
(ភ្នំពេញ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល លោកស្រី ឆាយ ស៊ីណា និងបុត្រាបុត្រី ព្រមទាំងដន្លងទាំងអស់ រួមជាមួយលោក សំ សារិត និងលោកស្រី ម៉ម គីមណៃ និងបុត្រា បុត្រី ព្រមទាំងដន្លងទាំងអស់ រួមនឹងពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដង្ហែអង្គកឋិនទានដង្ហែវេប្រគេនព្រះសង្ឃ ដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្ដវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ក្នុងអង្គកឋិននេះដែរ គណៈកម្មការវត្ត ព្រះចៅអធិការ ទទួលបានបច្ច័យសុរប ១៤១,៣៤០,០០០រៀល និងសម្ភារៈមួយចំនួនទៀតផងដែរ៕