(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប៩ឆ្នាំ ហាងការ៉េម សាន់ដេស្វិនសិនសាខា អង្គរត្រេដសេនធឺ (សៀមរាប) មានការផ្ដល់ជូនកម្មវិធីពិសេស ទិញ១ថែម១ គ្រប់ការ៉េមសាន់ដេទាំងអស់ ។
កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង៣រសៀល ដល់ម៉ោង៦ល្ងាច ហើយមានតែនៅហាងការ៉េមសាន់ដេ ស្វិនសិន សាខាអង្គរត្រេដស៊ិនធ័រ ខេត្តសៀមរាបតែប៉ុណ្ណោះ ។ លោកអ្នកនឹងរីករាយជាមួយសកម្មភាពពិសេសៗជាច្រើនទៀត ដែលផ្តល់ជូនដោយ ហាងការ៉េមស្វិនសិន។
គួរំលឹកផងដែរថា បច្ចុប្បន្ននេះ ហាងការ៉េម ស្វិនសិន មានចំនួន៧ហាង នៅក្នុងប្រទេសកម្ពុជារួមមាន ស្វិនសិន សាខាផ្សារទំនើបសូរិយា សាខាផ្សារទំនើបសុវណ្ណា សាខាក្រុងសៀមរាប សាខាកម្ពុជាក្រោម សាខាវិមានទិព្វ សាខាបាត់ដំបង និងសាខាផ្សារទំនើបអ៊ីអនម៉ល។
ហាង ការ៉េមស្វិនសិន (Swensen’s) ត្រូវបាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានចែកចាយនូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) កាហ្វេខូស្តារ (Costa Coffee) ការ៉េមដេរីឃ្វីន(Dairy Queen) និងនំដូណាត់គ្រីស្ពីគ្រីម (Krispy Kreme Doughnut)៕