Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកម្មសិស្សាការីមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ចុះចែកកអំណោយ ដល់អតីតគ្រួសារ យុទ្ធជនក្រីក្រ២១គ្រួសារ នៅខេត្តបាត់ដំបង និងប៉ៃលិន

07-11-2016 13:35

(បាត់ដំបង)៖ ក្រុមកម្មសិស្សាការីមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល បន្ទប់អង្គរធំ វេនរសៀល បានចុះចែកអំណោយដល់អតីតគ្រួសារ យុទ្ធជនក្រីក្រ ពីរខេត្ត គឺ ខេត្តប៉ៃលិន ស្រុកសាលាក្រៅ ខេត្តបាត់ដំបង់ ស្រុកកំរៀន ឃុំតាក្រី សរុបចំនួន២១គ្រួសារ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ អំណោយដែលក្រុមការងារបានចុះចែកនាពេលនេះ រួមបាមាន ក្នុងម្នាក់ៗទទួលបាន អង្ករ១ការ៉ង២២,៧គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកដោះគោ កំប៉ុង ទឹកត្រូច តាស្កស មី១កេស  លុយ១០០០០រៀល។

លោក អួន លុច ជាអតីតមេបញ្ជាការរងនៅតំបន់ខាងលើ បានប្រាប់ថា ការចែកអំណោយនេះ គឺនេះជាការចែករំលែក ដល់ទុក្ខលំបាកបងប្អូនជួបការលំបាក ក្រៅពីស៊ីឈ្នួរចាញ់ស្មៅ ធ្វើចំការឲគេនឹងការលិចទឹក ខ្វះទឹកភ្លៀង ប្រជាពលរដ្ឋពិតជា ជួបការលំបាកមែន ក្នុងឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា អំណោយទាំងនេះ បានមកពីការឧបត្ថម្ភ ពីព្រះតេគុណពីរអង្គ គឺព្រះនាមញ៉េម តាត ព្រះតេគុណពេជ្រ រស្មី ឯកឧត្តម អួន លន លោកជំទាវ សួស នឿន លោក អួន លុច(Era)កញ្ញា ណារី(Era) លោក លំអង លោក និយម លោក ឈូ(ស្រុកសំឡូត)៕