Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តក្រចេះ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន

14-05-2025 15:54

(ក្រចេះ)៖ ជនសង្ស័យចំនួន៤ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុមានខុសច្បាប់។

ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការរួមមាន ទី១៖ឈ្មោះ ឌីម ពិសី អាយុ៤០ឆ្នាំ, ទី២៖ឈ្មោះ ជីវ តារា ហៅង៉ោល អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ ហូសាន់ ហាសុីម អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ សុះ រ៉សាត អាយុ២៤ឆ្នាំ។

ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នក្រុមជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីផន្ដាទោសតាមច្បាប់៕