(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្រ្តីក្រោមឱវាទ ដើម្បីពិនិត្យការងារចុងក្រោយ ត្រៀមជួបសំណេះសំណាលជាមួយតំណាងអាចារ្យ-អាចារិនី មកពីទូទាំងប្រទេស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខានមុខ។
អង្គប្រជុំនេះ ធ្វើឡើងក្នុងទីស្ដីការក្រសួងធម្មការ ដោយអង្គប្រជុំបានសម្រេចប្រគល់ភារកិច្ចដល់គណៈកម្មការនីមួយៗ ដែលបានរៀបចំឯកសារពាក់ពន្ធ័នានា ជាស្រេចរួចហើយ។ ជាការឆ្លើយតប គណៈកម្មការនីមួយៗខាងលើ បានប្តេជ្ញាអនុវត្តឲ្យការងារពាក់ព័ន្ធឲ្យបានជោគជ័យតាមការចាត់តាំង និងផែនការណ៍ដែលបានគ្រោងទុក៕