(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភរិយា នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន៨រូប ដែលមានអ្នកតាមដានរាប់លាននាក់ ដោយតបតាមការអញ្ជើញរបស់លោកស្រី ជា ម៉ាឡែន។
ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន៨រូប នឹងអញ្ជើញមកទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ក្នុងគោលបំណងផ្តិតយករូបភាព និងវីដេអូពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដើម្បីលើកស្ទួយកិត្តិនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរ និងប្រជាជនចិនឲ្យស្គាល់អំពី ភាពរុងរឿងនៃទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយនៅលើពិភពលោក។
ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Cambodia Airport និងលោកស្រី ជា ម៉ាឡែន ម្ចាស់ភោជនីយដ្ឋាន ល្បាប់ នៅរាជធានីភ្នំពេញ៕