(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារត្រៀមរៀបចំបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣, ២៤ និង២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ កិច្ចប្រជុំបានឯកភាពគ្នាដូចតទៅ៖
១៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅទីតាំងប្រារព្ធពិធី ក៏ដូចនៅផ្លូវសំខាន់ៗមួយត្រូវបញ្ចប់រួចរាល់តាមការគ្រោងទុក ទោះបីអាកាសធាតុពុំអំណោយផលមានភ្លៀងធ្លាក់ញឹកញាប់ តែក៏ត្រូវឆ្លៀតសំរុកនៅពេលមានឱកាស។ ស្របជាមួយគ្នានេះ សាលាខេត្ត និងសាលាក្រុង ត្រូវរៀបចំផ្លូវលេខ៥០០ និង៥០២ ជាផ្លូវថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តពេលរាត្រីនិង ផ្លូវមួយខ្សែចេញពីព្រលានយន្តហោះ ឲ្យបានចប់រួចរាល់មុនបុណ្យសមុទ្រខាងមុខនេះដូចដែល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកបានឯកភាព និងយល់ព្រមជួយហើយ។
២៖ ទន្ទឹមនេះដែរ សាលាខេត្ត និងសាលាក្រុងត្រូវបន្តរៀបចំនូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ និងតុបតែងអោយបានល្អនៅទីក្រុង ទីប្រជុំជន និងនៅគ្រប់មូលដ្ឋានអាជីវកម្ម និងលំនៅដ្ឋាន ព្រមទាំងបន្តអប់រំណែនាំបងប្អូនអាជីវករ ឲ្យខិតខំរក្សាតម្លៃទំនិញនិងសេវា ឲ្យបានសមរម្យ។
៣៖ ជំរុញការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ។
៤៖ ត្រូវបន្តបើកវគ្គបណ្តុះស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន និងសេវាកម្សាន្តផ្សេងៗទៀតដល់អាជីវករ ក៏ដូចជាបុគ្គលិកបម្រើការ (មានឯកសណ្ឋានស្អាតល្អ) នៅតាមមូលដ្ឋានអាជីវកម្មនិមួយៗ។ អប់រំណែនាំឲ្យបងប្អូនអាជីវកររក្សាតម្លៃទំនិញ និងសេវាឲ្យបានសមរម្យ។ ត្រូវបន្តពង្រីងការគ្រប់គ្រងក្រុមឆ្នាំឆ្នេរសមុទ្រ ដែលទើបបានបណ្តុះបណ្តាលរួចហើយ។
៥៖ ត្រូវបន្តជម្រុញ្ញគ្រប់មធ្យោបាយដឹកជញ្ជូន ដូចជារថយន្តតាក់ស៊ី កាណូតទេសចរណ៍ ដោយមានការកែលម្អសោភណ្ឌភាព គុណភាព សេវាតាមគំរូ ស្តង់ដារដែលបានឯកភាពរួចហើយ និងម៉ូតូឌុបត្រូវមានអាវកាក់ និងមានលេខសំគាល់ត្រឹមត្រូវ។ សប្តាហ៏ទី៣ ខែ១១ ត្រូវបូកសរុបជូនបណ្ណសរេសើរ។
ត្រៀមរៀបរៀបចំវេទិការជាតិ ស្តីពីការគ្រប់គ្រងឆ្នេរឲ្យបានជោគជ័យ។
៦៖ ក្លោងទ្វារថ្មី និងឆ្នេរ ឯករាជ្យ ឆ្នេរអូរឈើទាល១ និងឆ្នេរអូរឈើទាល២ ត្រូវរៀបចំឲ្យហើយតាមការណែនាំរបស់ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ស្របជាមួយគ្នានេះដែរ ឆ្នេរកោះពស់ ត្រូវរៀបចំឲ្យមានសកម្មភាពរស់រវើកផងដែរ ដើម្បីចូលរួមអបអរសារទរពីធីបុណ្យសមុទ្រ។
៧៖ ការរៀបចំតាំងពិពណ៏ត្រូវបន្តផ្សព្វផ្សាយ និងផ្តល់អទិភាពដល់សិប្បកម្ម និងផលិតផលក្នុងស្រុក ដែលការងារនេះដឹកនាំដោយក្រសួងពាណិជ្ចកម្ម និងមានការសហការជាមួយសភាពាណិជ្ចកម្មខេត្តព្រះសីហនុ។ ដោយឡែកការរៀបចំពិព័រណ៍អភិវឌ្ឍតំបន់ឆ្នេរ និងការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជះ ការតាំងពិពណ៌ IT ដឹកនាំដោយក្រសួងទេសចរណ៍។ ជូនស្តង់ធំមួយសំរាប់ក្រសួងបរិស្ថាន។
៨៖ ក្បួនព្យុហយាត្រា និងផ្ទាំងទស្សនិយភាពសិល្បៈត្រូវសហការអោយបានល្អជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បះនិង ស្ថាប័នពាក់ពាន់តាមផែនការដែលបានគ្រោងទុក។ រៀបចំសកម្មភាពកីឡាលើទឹក លើឆ្នេរខ្សាច់ លើដីគោក ឲ្យបានល្អ។
៩៖ យកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ ប៉ុស្តិ៍បញ្ជាការ កណ្តាល និងស្រាល ប៉ុស្តិ៍សុខាភិបាលសង្គ្រោះ ប៉ុស្តិ៍បាត់និងស្វែងរក រៀបចំទីតាំង បង្គន់អនាម័យចល័ត ឲ្យបានគ្រប់គ្រាន់ ចាត់តាំងក្រុមអនាម័យចល័ត ក្រុមអ្នកស្ម័គ្រចិត្តឲ្យបានល្អ។ ស្នើសិក្សាគិតគូរឲ្យបានហ្មត់អំពីប្រព័ន្ឋចរាចរណ៍កុំឲ្យមានការកកស្ទះ។
១០៖ ពិធីការខេត្ត និងពិធីការក្រសួងទេសចរណ៍ ត្រូវសហការជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, គណកម្មាធិការបុណ្យជាតិ អន្តរជាតិ ក្នុងការតៀមរៀបចំទទួលបដិសណ្ឋារកិច្ច គណប្រតិភូ និងក្រុមសិល្បៈប្រទេសជាមិត្តឲ្យបានល្អ។ ពិនិត្យឡឿងវិញ ការកក់សណ្ឋារគារ ហូបចុកដឺកជញ្ជូន។
នៅមានកិច្ចការជាច្រើនទៀតដែលត្រូវខិតខំបំពេញ។ ជារួមត្រូវខិតខំរួមសហការគ្នា គ្រប់ផ្នែកគ្រប់ថ្នាក់ ផ្នែកឯកជន និងបងប្អូនប្រជាពលរដ្ឋ យកឱកាសរៀបចំពិធីបុណ្យសមុទ្រនេះ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និង ជាប៉ូលសេដ្ឋកិច្ចពហុបំណងមួយដ៏ល្អ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាល។ ទីក្រុងបៃតង ឆ្នេរខ្សាច់ស្អាត និងទឹកសមុទ្រខៀវស្រងាត់ Green City Clean Beach Blue Sea៕