(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបុរសបានប្រើហិង្សាយ៉ាងញឹកញាប់ ហើយចុងក្រោយនេះ បានដុតបំផ្លាញផ្ទះខ្លួនឯងដែលកំពុងរស់នៅ។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាល បានឲ្យដឹងថា ជនបង្កបានប្រើប្រាស់សារធាតុញៀនហួសកំណត់ ហើយតែងតែប្រើអំពើហិង្សាក្នុងគ្រួសារ លុះនៅថ្ងៃកើតហេតុ ស្រាប់តែដុតផ្ទះខ្លួនឯងចោលតែម្ដង។ នគរបាលថា ជនបង្កឈ្មោះ នៅ វណ្ណៈ អាយុ៣២ឆ្នាំ មុខរបរដើរក្រៀវជ្រូក។
ក្រោយពេលកើតហេតុភ្លាមៗ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕