(ភ្នំពេញ)៖ សាលក្រមនៃសំណុំរឿងរបស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៉ី នឹងត្រូវប្រកាសនៅរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងនៅលើបណ្តាញសង្គម Facebook របស់លោក សម រង្ស៉ី។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីតុលាការក្រុងភ្នំពេញ។
លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការចំពោះរឿងនេះរួចទៅហើយ។ ក្នុងករណីដែលតុលាការរកឃើញថា លោក ហុង សុខហួរ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ លោក ហុង សុខហួរ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ១០ឆ្នាំផងដែរ៕