(ភ្នំពេញ)៖ មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍បី ដែលរម្លឹកដល់ព្រះពុទ្ធ ក្នុងថ្ងៃវិសាខបូជា គឺប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន គឺជាសារដាស់តឿន ដល់មនុស្សគ្រប់គ្នា ត្រូវតែខំរៀន ខំរក និងបន្សល់ទុកនូវកេរដំណែលល្អៗដល់មនុស្សជំនាន់ក្រោយ។
លោក អៀង សុធារ៉ា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ឈ្វេងយល់ពីវិសាខបូជា ដែលបានរៀបចំឡើងនៅថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ និង៣០នាទីព្រឹក នៅរមណីដ្ឋាធម្មជាតិភូមិរំដួល ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ី កល្យាណ លោកធម្មបណ្ឌិត ហេង មណីចិន្តា ស្ថាបនិកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ព្រមទាំងសិក្ខាកាមអាជីវកម្មសម្មាមគ្គជាច្រើននាក់។
លោកបានពន្យល់ថា តាមរយៈពាក្យទាំងនេះ «ប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន» បានបង្ហាញថា មនុស្សគ្រប់គ្នាពេលស្ថិតនៅក្នុងវ័យកុមារ ត្រូវតែខំប្រឹងរៀនឱ្យពូកែដូចព្រះពុទ្ធ ពេលស្ថិតនៅក្នុងមជ្ឈវ័យ ត្រូវមានគោលដៅច្បាស់លាស់ នាំគ្នាធ្វើអំពើល្អ និងត្រូវកសាងនូវស្នាដៃ និងកេរ្តិ៍ដំណែលល្អៗ សម្រាប់មនុស្សជំនាន់ក្រោយ មុននឹងខ្លួនស្លាប់ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖