Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងគ្រឿងញៀនសូម្បីម្ដង! មនុស្ស១៤នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី០៦ ខែវិច្ឆិកាមិ្សលមិញ

07-11-2016 06:43

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញាជួញដូរ៩នាក់ មុខសញប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.២៧ក្រាម ១កញ្ចប់ធំ និង៥១កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តឧត្តរមានជ័យ បង្ក្រាប​១ករណីឃាត់ខ្លួនម្នាក់,នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់​​ នគរបាលខេត្តព្រះប៉ៃលិន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួ​ន​​២នាក់, នគរបាលខេត្ត​កំពង់​​ចាម បង្ក្រាប១ករណីឃាត់ខ្លួន២នាក់,នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណី​​ឃាត់ខ្លួន២នាក់៕