(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំប្រជុំជួរត្រួតពិនិត្យវត្តមានកងកម្លាំងអនុវត្តភារកិច្ចជាប្រចាំថ្ងៃ និងដាក់គោលការណ៍បន្ថែមដល់កងកម្លាំងទាំងអស់។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា កងកម្លាំងត្រូវមានស្មារតីភ្ញាក់រលឹកប្រកបដោយមានទំនួលខុសត្រូវខ្ពស់លើការងារ៖
*ទី១៖ ការគោរពអនុវត្តវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិ
*ទី២៖ ការងារការិយាល័យជំនាញ សាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហការល្អ ដោយអនុវត្តតាមតួនាទី ភារកិច្ច យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
*ទី៣៖ ការងារជាក្រុមប្រមូលផ្ដុំកងកម្លាំងប្រចាំការ ប្រចាំបញ្ជា ប្រជុំជួរ ត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់កងកម្លាំង សម្រាប់ត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ
*ទី៤៖ ការងារសប្បុរសធម៌ ចេះរំលែក យោគយល់ ជួយយកអាសាគ្នាទៅវិញទៅមកនាគ្រាជួបទុក្ខលំបាក។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានគាំទ្រ និងលើកទឹកចិត្តចំពោះសមិទ្ធផល ស្នាដៃ និងអំពើល្អនានារបស់កងកម្លាំងដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងណែនាំត្រូវបន្តថែរក្សានូវអ្វីៗ ដែលមាននាកន្លងមកដើម្បីចូលរួមជ្រុំជ្រែងអភិវឌ្ឍជំនាញឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅធានារក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋស្របគោលនយោបាយរបស់ថ្នាក់ដឹកនាំ៕