(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់១៨នាក់ និងរបួសស្រាល១៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤លើកនេះ បណ្ដាលឲ្យខូតខាតយានយន្ដសរុបចំនួន២៥គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង, រថយន្ដធុនតូច៩គ្រឿង, រថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមាន ល្មើសល្បឿន៥លើក, ប្រជែង៤លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់២លើក និងកត្តាផ្លូវ១លើក៕