Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥ ខែឧសភាខាងមុខ, រដ្ឋបាលខេត្តជូនដំណឹងពីការបញ្ចៀសចរាចរណ៍ លើផ្លូវជាតិលេខ៥ (Video inside)

12-05-2025 14:23

(កំពង់ឆ្នាំង)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលព្រះរាជពិធីនេះ ប្រព្រឹត្តទៅនាព្រឹកថៃ្ងព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងន័យនេះ ដើម្បីឱ្យព្រះរាជពិធីខាងលើ ប្រព្រឹត្តទៅប្រកបដោយភាពស័ក្តិសម និងមានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងធ្វើការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០២៖០០នាទីព្រឹក រហូតដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់ ដោយបញ្ចៀស ចរាចរណ៍តាមតម្រាយផ្លូវដូចខាងក្រោម៖

*ទី១៖ បញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទចាប់ពីចំណុចរង្វង់មូលឆ្នាំង ដល់ចំណុចវង្វង់មូលនារីស្មូនឆ្នាំង
*ទី២៖ បញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ៥៣ ចាប់ពីចំណុចផ្លូវវាងក្រុងចូលមកក្រុងកំពង់ឆ្នាំង។

ចំពោះចរាចរណ៍តាមបណ្តោយផ្លូវវាងក្រុងនៅរធ្វើដំណើរជាធម្មតា៕