Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឌឹម សុវណ្ណារុំ ដឹកនាំប្រតិភូ គ.ជ.ប របស់កម្ពុជា ទៅចូលរួមក្នុងមហាសន្និបាត លើកទី១៣ របស់បណ្តាញពង្រឹងសមត្ថភាព រៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង នៅសាធារណរដ្ឋម៉ូរីស (Video inside)

11-05-2025 21:59

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាព រៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលហៅកាត់ថា RECEF គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចាត់តាំងលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប ទៅចូលរួមជាតំណាង គ.ជ.ប កម្ពុជា ចូលរួមក្នុងមហាសន្និបាត លើកទី១៣ របស់បណ្តាញ RECEF ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋម៉ូរីស។

នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឌឹម សុវណ្ណារុំ បានដឹកនាំប្រតិភូ គ.ជ.ប កម្ពុជា ចាក់ចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុង Port Louis។

មុនចាកចេញពីកម្ពុជា លោក ឌឹម សុវណ្ណារុំ បានធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបញ្ជាក់អំពីបេសកកម្មរបស់ប្រតិភូ គ.ជ.ប កម្ពុជា នៅក្នុងមហាសន្និបាត លើកទី១៣ របស់បណ្តាញ RECEF៕

ខាងក្រោមនេះ ជាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មាន៖