(ព្រះវិហារ)៖ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជាប្រធានគណៈចលនាមហាជនគណបក្សខេត្ត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក និងសមាជិកា គណបក្សប្រជាជនកម្ពុជា មូលដ្ឋានបម្រើការងារនៅក្នុងវិស័យអប់រំ ក្នុងស្រុកជ័យសែន។

នៅក្នុងឱកាសនោះដែរ លោក គីម រិទ្ធី បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ សមជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទូទាំងខេត្តព្រះវិហារផងដែរ។

លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មូលដ្ឋាន វិស័យ អប់រំ ក្នុងស្រុកជ័យសែន ដែលបានអនុវត្តបេសកកម្មនយោបាយ និងការអប់រំប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសដៅនយោបាយរបស់គណបក្ស លើការអភិវឌ្ឍវិស័យអប់រំ ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

លោក គីម រិទ្ធី ក៏បានប្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មូលដ្ឋាន វិស័យ អប់រំ ពីបញ្ហាប្រឈមនានានៅតាមសាលារៀន ដែលសាលារៀនមួយចំនួនមានសភាពចាស់ទ្រុឌទ្រោមដោយសាររយ:ពេលសាងសង់យូរឆ្នាំ ខ្លះសាងសង់២០ឆ្នាំ ៣០ឆ្នាំមកហើយ ដូចជាសាលាបមឋសិក្សា មានលក្ខណៈ ជារោងដោលនៅមានចំ នួន៣៤កន្លែងទៀត ដូចនេះ យើងត្រូវរួមគ្នាថែរក្សាសិន ទម្រាំយើងមានថវិកាដោះស្រាយតាមជំហ៊ានគីង្គក់ជាបន្ត។

លោកអំពាវនាវឱ្យចូលរួមទាំងអស់គ្នាដើម្បីជួសជុលអគារដែលចាស់ទ្រុឌទ្រោម ដោយលោកជួយស័ង្គសី សហគមន៍ជួយឈើចំណែកប្រជាការពារជួយកម្លាំងជួសជុល។

នាឱកាសនោះដែរ លោក គីម រិទ្ធី បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ដែលជាសមាជិកបក្សមួយរូប ជាឃោសនិកបក្សមួយរូប សូមជួយផ្តល់នូវយុត្តិធម៌ប្រវត្តិសាស្ត្រ ព្រោះប្រវត្តិសាស្ត្រដែលបានកើតឡើង យើងមិនអាចបំភ្លៃប្រវត្តិសាស្ត្របានទេ សូមការពារនៅផលប្រយោជន៍រួមទាំងមូល ត្រូវជួយគិត រួមគិត រួមធ្វើ និងត្រូវបន្តគាំទ្រ «គណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនឯង ដើម្បីសុខសន្តិភាព និងដើម្បីកូនចៅជំនាន់ក្រោយយើងទាំងអស់គ្នា»៕