Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរ ៦,៨៤៥,៣២៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៥ ខែវិចិ្ឆកា

06-11-2016 11:54

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរចំនួន៦,៨៤៥,៣២៩នាក់ ស្មើនិងប្រមាណ៧០.៨៣ភាគរយហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីបានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់។

នៅសល់រយៈពេលប្រមាណតែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ ដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី នឹងបិទបញ្ចប់ហើយ។ ប្រធានគណបក្សនយោបាយធំៗពីរនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ សុទ្ធតែបានអំពាវនាវឲ្យប្រជាពលរដ្ឋ​ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ២០១៨៕