Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណទុក្ខ! ឧបាសក អ៊ួង បូរ៉ាផា ឪពុកក្មេករបស់លោក ឃ្លាំង ហួត ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៩០ឆ្នាំ

10-05-2025 10:25

(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយឧបាសក អ៊ួង បូរ៉ាផា ដែលត្រូវជា ឪពុកក្មេក ឪពុកបង្កើត ជីតា ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥៣នាទីព្រឹក ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សពត្រូវបានតម្កល់ និងប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ផ្លូវរ៉បមាត់ស្ទឹងសង្កែ ត្រើយខាងកើតជិតស្ពានរថភ្លើង)៕

MAP: https://maps.app.goo.gl/2sGu8YnsBVkJuD5W7