(កំពង់ឆ្នាំង)៖ ព្រះចៅអធិការ ព្រះសង្ឃ និងគណ:កម្មការវត្តសំបួសមាស ស្ថិតនៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួលបច្ច័យជាង៣៦លានរៀល ពីការដង្ហែអង្គកឋិនទាន ចូលពីសំណាក់ពុទ្ធបុរិស័ទជិតឆ្ងាយ ដែលធ្លាប់បានកើតជា និងរស់នៅលើទឹកដីឃុំជើងគ្រាវ នាពេលអតីតកាល។
អង្គកឋិនទានរបស់ពុទ្ធបរិស័ទខាងលើនេះ បានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដែលជាពុទ្ធបុរិស័ទយ៉ាងច្រើនកុះករ។
គណ:កម្មការវត្តសំបួរមាស បានឲ្យដឹងថា ពុទ្ធបុរិស័ទដែលបានដង្ហែអង្គកឋិនចូលវត្តនៅរសៀលថ្ងៃម្សិលមិញនោះរួមមាន លោក សយ កុសល ចៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អតីតព្រះសង្ឃនៅវត្តសំបួរមាស) និងក្រុមគ្រួសារ ដោយនាំបច្ច័យចំនួន២០លានរៀល មានត្រៃចំនួន៧ និងលាងចំនួន៤០ លោក ឌុក ស៊ែម (អតីតព្រះសង្ឃ) និងអ្នកស្រី អើត ថែ រស់នៅភូមិព្រីងកោង ឃុំជើងគ្រាវ ដោយនាំបច្ច័យ ចំនួន៧លានរៀល មានត្រៃចំនួន១ ព្រមទាំងពុទ្ធបុរិស័ទនៅក្នុងឃុំមួយចំនួនទៀតបាននាំបច្ច័យជាង៩លានរៀល គឺសរុបទាំងអស់ជាង៣៦លានរៀល។
សម្រាប់បច្ច័យទាំងនេះ គណ:កម្មការវត្ត នឹងយកទៅចំណាយសម្រាប់ចាក់សាប នៅក្នុងបរិវេណវត្ត អស់ជាច្រើនលានរៀលផងដែរ៕