(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សពលោក ប៉ែន សុវណ្ណ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានដង្ហែទៅដល់វត្តឬស្សីសាញ់ហើយ ដើម្បីត្រៀមបូជា ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីបានតម្កល់ធ្វើបុណ្យនៅវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អស់ជាច្រើនថ្ងៃ។
នៅក្នុងពិធីដង្ហែទៅបូជានាព្រឹកនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួមដង្ហែពីសំណាក់តំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ព្រមទាំងអ្នកគាំទ្រ និងសកម្មជនបក្ស។ ពិធីដង្ហែសពរបស់លោក ប៉ែន សុវណ្ណ ក៏មានការជួយសម្រួល សម្រួលចរាចរណ៍ពីសំណាក់កងកម្លាំងសមត្ថកិច្ចផងដែរ៕