Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៥នាក់ និង២១នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃម្សិលមិញ

06-11-2016 08:07

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង, កង១គ្រឿង, រថយន្ដធុនតូច៦គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះ​​ថ្នាក់ចរាចរណ៍រួមាន ​ល្មើសល្បឿន៨លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់១លើក និងកត្តាផ្លូវ១លើក៕