Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីខ្លួនអ្នក និងមនុស្សដែលអ្នកស្រឡាញ់ សូមកុំប្រើគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស១៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

06-11-2016 07:58

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញាជួញដូរ៩នាក់ មុខសញប្រើប្រាស់៩នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៥.៧៤ក្រាម ៦កញ្ចប់ធំ និង៣៥៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន៨នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប​៣ករណីឃាត់ខ្លួន៩នាក់ និងនគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕