(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សូមយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងសប្តាហ៍នេះ ចំនួន១០ផ្សាយជូនលោកអ្នក ! សូមអានព័ត៌មានប្រចាំសប្តាហ៍៖

#1. ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតជូនលោកស្រី វាន់ ហេលី តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំនៅកម្ពុជា ដោយលើកឡើងអំពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

#2. រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបន្តចូលរួមទប់ស្កាត់ការចម្លងវីរុស Zika ចូលមកប្រទេសកម្ពុជា

#3. សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំចង់ឲ្យត្រាំជាប់ខ្លាំងណាស់ បើត្រាំជាប់ពិភពលោកមានសភាពការណ៍ល្អ»

#4. ព្រះរាជអាជ្ញាសម្រេចបញ្ជូនសំណុំរឿង លោក សម រង្ស៉ី ទៅជំនុំជម្រះដោយផ្ទាល់ ករណីចោទរាជរដ្ឋាភិបាលរៀបចំសម្លាប់លោកបណ្ឌិត កែម ឡី ដោយគ្មានមូលដ្ឋាន

#5. ក្រសួងកសិកម្ម៖ ក្រោយការពិសោធន៍ គ្មានវត្តមានអង្ករប្លាស្ទិចនៅកម្ពុជានោះឡើយ

#6. សាលាឧទ្ធរណ៍​តម្កល់​ទោស​លោក ​កឹម​ សុខា​ ៥ខែ​និង​ពិន័យ​៨០ម៉ឺន​រៀល​ ដដែល​

#7. តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿង លោក ស៊ុត ឌីណា នៅថ្ងៃទី១ ខែធ្នូ

#8. បទវិភាគអន្តរជាតិ៖ ចម្បាំងរវាងនាគ និងឥន្ទ្រី លើសង្វៀនអាស៊ីអាគ្នេយ៍, នរណាមានប្រៀបជាង?

#9. បទវិភាគអន្តរជាតិ៖ តើនឹងមានឥទ្ធិពលអ្វីខ្លះដល់តំបន់អាស៊ី ប្រសិនបើលោកស្រី គ្លីនតុន ឬ លោកត្រាំជាប់ឆ្នោត?

#10. តុលាការ​បើក​សវនាការ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​, អតីតអង្គរក្សម្នាក់របស់ថោង សារ៉ាត់ សារភាពថា សៀង វាសនា ពិតជាឃាតក