Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន មានកម្លាំងសង្កត់៣ នៅពេលដាក់ចេញកំណែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ច ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥ (video inside)

09-05-2025 12:57

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជាថ្មីថា មានកម្លាំងសង្កត់៣ នៅពេលសម្តេចបានដាក់ចេញនូវកំណែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ច ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងសង្កត់៣នោះ រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ តែមិនផ្តាច់។

ការលើកឡើងជាថ្មីរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ ស្តីពី មេរៀនរបស់សម្តេចតេជោ ហ៊ុន សែន៖ ដំណើរកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសទីម័រឡេស្តេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុអ្វីបានជាខ្ញុំថា គ្រោះថ្នាក់? មានកម្លាំងសង្កត់៣ ដែលមកលើខ្លួនខ្ញុំ ទី១៖ ផ្ទៃក្នុងខ្លួនឯងអត់យល់ អ្វីទៅដែលហៅថា កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច គេគិតតែច្បាំងគ្នា […] ទី២៖ ខ្ញុំធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច នៅពេលមានទ័ពវៀតណាមនៅកម្ពុជានៅឡើយ ប៉ុន្តែជាសំណាងដែលវៀតណាម បានគោរពការសម្រេចចិត្តរបស់យើងខាងនយោបាយ និងការជ្រើសរើសមាគ៌ាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម […] ទី៣៖ សូវៀតជាអ្នកផ្តល់ជំនួយ បើសិនជាសូវៀត ពេលនោះប្រាប់ដល់ក្រុងភ្នំពេញថា បើហ៊៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រី សូវៀតឈប់ផ្តល់ជំនួយ ប៉ុន្តែសំណាងដែលសូវៀតក៏គោរពការសម្រេចចិត្តរបស់យើង»