(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ១៩៖០០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្មវិធីប្រកួតកីឡាជាតិលើកទី១ បានប្រកាសបិទជាផ្លូវការហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្រាប់លទ្ធផលនៃការប្រកួត៖ ក្រុមកីឡាកររាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ មេដាយសរុបចំនួន១០២, ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ មេដាយសរុប៥៩, ក្រសួងការពារជាតិ ចំណាត់ថ្នាក់លេខ៣ មេដាយសរុប៥៥។

សូមជំរាបថា នៅថ្ងៃបិទកម្មវិធី «ប្រកួតកីឡាជាតិ» នេះសង្កេត​ឃើញថា មានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ បានចូល​រួមទស្សនា និងអបអរសាទរ នូវព្រឹត្តិការណ៍ប្រវត្ថិសាស្រ្ត​របស់កម្ពុជា​មួយនេះ​ផងដែរ៕