(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោក គង់កើត រួមជា មួយសហការី និងគណ: កម្មាធិការបក្សភូមិ-ឃុំ និងថ្នាក់ដឹកនាំ យុវជនឃុំ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះជួយប្រជាពលរដ្ឋ និងបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
សម្រាប់ឃុំ ជាខ្លាង ស្រុកស្វាយអន្ទរ ក្រុមការងារ បានជួបប្រជុំពិភាក្សាជាមួយគណ:កម្មាធិការបក្សភូមិ-ឃុំ និងថ្នាក់ដឹក នាំយុវជនឃុំ និងបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួន ។
បន្ថែមពីលើនេះ ក្រុមការងារក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យមើលស្លាកគណ បក្សដែលបានជួសជុលកែលម្អរួច ក្រែងមានការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់ ត្រូវតែជួសជុលភ្លាមជាបន្ទាន់ និងត្រូវបន្តរៀបចំជួសជុលស្លាកដែលនៅសេសសល់ឲ្យបានចប់ជាស្ថាពរ។
ក្រៅពីនោះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងលុប បំបាត់ល្បែងស៊ីសងតាមភូមិ-ឃុំ ក្នុងភូមិសាស្រ្ត ដែលទទួលខុស និង ត្រូវមានសាមគ្គីភាពផ្ទៃបក្សឲ្យបានល្អ សហការគ្នាជួយដោះស្រាយរាល់បញ្ហាប្រជាពលរដ្ឋ ដែលកើតមានក្នុងឃុំដោយមិនប្រកាន់ និន្នាការនយោបាយ ហើយ ត្រូវត្រៀមរៀបចំបញ្ចូលសមាជិកបក្សថ្មីមុន និងក្រោយពេលបញ្ចប់យុទ្ធ នាការបោះឆ្នោត។
ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើនេះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារបានចែកប្រាក់ឧបត្តម្ភប្រចាំខែ ដល់ក្រុមការងារយុវជនឃុំ។ ចំណែកក្រុមការងារយុវជនបាន ចុះសំណេះសំណាលជាមួយគ្រួសារបក្ស ២៦គ្រួសារនិងប្រជាពលរដ្ឋ បានឧបត្ថម្ភថវិកាមួយចំនួន។បន្ថែមពីលើនេះ បានឧបត្ថម្ភថវិកាអ្នកសង្កេតការ និងអ្នកប្រចាំការ និងបានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋពិនិត្យមើលជាក់ស្តែងចំពោះប្រជាពលរដ្ឋចាស់ជរា-មានជំងឺ ដែលមិនមានលទ្ធភាពទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំជូនពួកគាត់ បានចុះឈ្មោះគ្រប់ៗគ្នា ។លោក ចាន់ វ៉ាន់ធឿន បានឧបត្ថម្ភថវិកាសំរាប់ជីកអូរបង្ហូរទឹកដែលមាន ផលប៉ះពាល់ដល់ដំណាំ ក្នុងភូមិធ្នង់ និង បានឧបត្ថម្ភថវិកាសំរាប់ជីកអូរបង្ហូរទឹកដែលមានផលប៉ះពាល់ដល់ដំណាំក្នុងភូមិជ្រៃសីម៉ា រួមនឹងសកម្មភាពចែកអំណោយមួយចំនួនទៀតផងដែរ៕