(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។
គ.ជ.ប បានឲ្យដឹងថា ដើម្បីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ខ្លួនបានផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងព័ត៌មានផ្សេងៗទៀត រួមទាំងវិធីផ្សេងៗទៀត។
សូមជម្រាបថា ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់តាំងពីចាប់ផ្តើមចុះឈ្មោះ រហូតមកដល់ពេលនេះ Fresh News ជារៀងរាល់ព្រឹកតែងតែផ្សព្វផ្សាយ ក្រើនរំលឹកឲ្យប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕