(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកានេះ បានបញ្ជាក់តាមរយៈ Facebook របស់លោកថា គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ការងារការដ្ឋានសាងសង់បង្គន់ សាធារណៈនៅសួនច្បារ ក្រម ង៉ុយ សម្រេចបាន៩៨%។

លោកបញ្ជាក់ទៀតថា ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋមកលំហែកំសាន្ត នៅសួនច្បារ និងត្រៀមដាក់ឲ្យប្រើប្រាស់ក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់បង្គន់សាធារណៈចំនួន ៥ទីតាំង ដូចខាងក្រោម៖

១-សួនច្បារមាត់ទន្លេជាប់សាលចតុមុខ។

២-សួនច្បារក្រម ង៉ុយ

៣-សួនច្បារបទុមវតីជាប់វិថី ស៊ូ ស្រ៊ុន

៤-សួនច្បារបទុមវតីក្នុងទីធ្លាសួនកុមារ

៥-សួនច្បារដអរិយក្សត្រ៕