កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែឧសភា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៤៩នាក់
07-05-2025 18:24
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន១៦នាក់
* ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន២៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៥៧០ករណី ឃាត់ខ្លួន៩៣១៣នាក់ (ស្រី៧៦៩នាក់)៕