(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគាសុខាភ្នំពេញ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតី ក្នុងពិធីបើកសន្និសិទ អន្តរជាតិលើកទី៨ ស្តីអំពីសុខភាពសាធារណៈ នៅបណ្តាប្រទេស ក្នុងអនុតំបន់ទន្លេមេគង្គ។
សន្និសិទ្ធនេះមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៣៥០នាក់ មកពី៦ប្រទេស ដែលនឹងពិភាក្សាអំពីការ គ្រប់ដណ្តប់សុខភាពជាសកល ការត្រៀមលក្ខណៈការពារ និងបង្ការជំងឺឆ្លង និង បញ្ហាសុខភាពសាធាណ:ផ្សេងៗទៀត។
លោករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ និងសំដែងនូវការកោតសរសើរ វិទ្យាស្ថានជាតិសុខភាពសាធារណ: ដែលបានរៀបចំសន្និសិទអន្តរជាតិ ដ៏មានសារ:សំខាន់នេះ។
សន្និសិទនេះ ផ្តល់ឱកាសដ៏ល្អប្រពៃ ដល់អ្នកជំនាញនិង និសិ្សតសុខភាពសាធារណ:កម្ពុជា អាចសិក្សានិងចែករំលែកបទពិសោធន៍ ជាមួយលោក លោកស្រីសាស្រ្តចារ្យ ដែលជាសកលវិទ្យាធិការ ព្រឹទ្ធបុរស និង នាយកវិទ្យាស្ថាននានា ពីប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកំពស់គុណភាព នៃជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងតំបន់ ដែលកំពុងតែមានអាយុរំពឹងទុកកាន់តែវែង៕