(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យប្រជាពលរដ្ឋ មកចូលរួមទស្សនាបុណ្យអុំទូក តាំងពិព័រណ៍ និងសម្តែងសិល្បៈដ៏ធំក្នុងខេត្តកំពង់ស្ពឺ ឲ្យបានច្រើន កុះករ នៅថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
បន្ថែមពីលើនេះ លោក វ៉ី សំណាង បានអំពាវនាវឲ្យបងប្អូនដែលអញ្ជើញមកទស្សនាសូមរក្សាបានរបៀបរៀបរយសន្តិសុខផ្ទាល់មួយផ្នែកដែរ គ្រាដែលសមត្ថកិច្ចកងកម្លាំង ទាំង៣ បានដាក់ពង្រាយជុំវិញ ពិធីបុណ្យអុំទូក និងកន្លែងសម្តែងសិល្បៈ ដើម្បីការពារសន្តិសុខ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ហើយមេត្តាថែរក្សាឲ្យបាននៅ បញ្ហាបរិស្ថាន សម្រាប់ពិធិបុណ្យនេះដែរ ដើម្បីឲ្យខេត្តសម្រេចបានទីក្រុងស្អាត បរិស្ថានល្អ ក្នុងន័យចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
ជាមួយគ្នានោះដែរ ក៏មានការត្រៀមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរបស់អង្គភាពនានា ក្នុងបានចតត្រៀមជុំវិញបរិវេណ នៃពិធីបុណ្យនេះដែរដើម្បីជួយសង្គ្រោះ ដល់អ្នកចូលរួម ដែលជួបបញ្ហាសុខភាព និងគ្រោៈថ្នាក់ផ្សេងជាយថាហេតុណាមួយកើតឡើងចំពោះអ្នកចូលរួម ។
នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតពីមុខវេទិការបុណ្យអុំទូក អកអុំបុក សំពះព្រៈខែនិងបណ្តែបប្រទីបនិងមានពិធីប្រណាំងទូកង ក្រោមការរៀបចំ របស់អាជ្ញាធរខេត្តកំពង់ស្ពឺ។តាមការលើកឡើងអាជ្ញាធរថាពិធិបុណ្យអុំទូកឆ្នាំនេះ មានការប្រគុំតន្ត្រីខ្នាតធំរបស់ស្ថានីយ៏TV3 មានស្តង់លក់ទំនិញប្រម៉ាន២៥០ស្តង់ របស់អាជីវករកម្ពុជានិងថៃផងដែរ។
តាមសេចក្តីសន្និដ្ឋានរបស់ពលរដ្ឋ ពិធីបុណ្យអុំទូក រៀបចំធ្វើនៅខេត្តកំពង់ស្ពឺរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី០៥-០៦ខែវិច្ឆិកា ខាងមុខនេះ អាចមានប្រជាពលរដ្ឋ អញ្ជើញមក ចូលរួមទស្សនា មិនតិចជាង១០ម៉ឺននាក់ឡើយ៕