Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥

06-05-2025 16:37

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ទេព យុទ្ធី សមាជិកព្រិទ្ធសភាមណ្ឌលភូមិភាគ៥ នៅខេត្តកែប ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ លោក វ៉ី សំណាង និងគណៈប្រតិភូ បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែឧសភា លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ និងជាលេខាធិការគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី បានទទួលមរណភាពក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ៕