(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការគិតគូរលើបញ្ហាសំរាម និងទឹកកខ្វក់ ជាការគិតគូរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា នៅពេលសុខភាពប្រជាពលរដ្ឋមិនល្អ កម្លាំងអភិវឌ្ឍន៍របស់ប្រទេសជាតិនឹងជួបបញ្ហា។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរអំពីការប្រើប្រាស់ និងការដោះស្រាយនូវទឹកកខ្វក់ និងសម្រាមកាន់តែសំខាន់ ពីព្រោះទាំងអស់នេះសុទ្ធតែប៉ះពាល់ជាមួយសុខភាព សុខុមាលភាពរបស់ប្រជាជន បើសិនជាយើងរស់នៅតំបន់មួយដែលមានគំនសម្រាមនៅជិតផ្ទះយើង ធំក្លិន ទឹកកខ្វក់នៅជុំវិញកន្លែងហ្នឹង ផាសុខភាពរបស់ប្រជាជនក៏ពិបាក»

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កិច្ចការចម្បងរបស់រាជរដ្ឋាភិបាលគឺជា ការលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ចំពោះបញ្ហាសុខភាពមិនមែនគិតត្រឹមតែការព្យាបាលនោះទេ ពោលគឺគិតចាប់ពី បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និងទីប្រជុំជនធំៗ ដោយធានាឲ្យមានសង្គតិភាពទៅ នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅទីនោះ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោង អភិវឌ្ឍន៍ ប្រព័ន្ធ ចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជា ប្រព័ន្ធ ញែក ដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមាន ការ ងារសាងសង់ធំៗចំនួន២ រួមមាន៖

១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការ សាង សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះ តាម បែប ធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ ហិក តា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រ គូប ក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និង បណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រម ទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់ កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ ហិកតា ក្នុងក្រុងតាខ្មៅ។

២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាង សង់ បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាម បណ្ដោយ ផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូ ម៉ែ ត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ២កន្លែងព្រម ទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និង ថែ ទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាព មន្ត្រី បុគ្គ លិក អង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំ ប្រព័ន្ធ ប្រ ព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់៕