(ភ្នំពេញ)៖ ដោយទទួលបានការអនុញាត ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃធនាគារ (ARDB) នៅរសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥នេះ បានចាត់តំណាងនាំយកថវិកាចំនួន ៧,៣៨០ដុល្លារអាមេរិក ដើម្បីចូលរួមបរិច្ចាគ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

ជាមួយនឹងការបរិច្ចាគនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលិខិតថ្លែងអំណរគុណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានឧបត្ថម្ភថវិកាចំនួន ៧.៣៨០ដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»៕