(ហ្សាការតា)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន,​ អាស៊ាន និងពិភពលោក» នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។