(ភ្នំពេញ)៖ ផ្សារទំនើបអ៊ីអនទើបតែបានបង្កើតម៉ាតទំនើប ក្នុងអគារពាណិជ្ជកម្មព្រីមៀរ៍ ដែលស្ថិតនៅក្នុងគម្រោង បុរីប៉េងហួត ដឹស្តាព្រីមៀរ៍ផ្ទាល់ តាមបណ្តោយផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) នឹងបើកដំណើរការនាដើមឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ។
ជាមួយនឹងជំរើសទំនិញជាច្រើនប្រភេទ ព្រមទាំងផលិតផលមានគុណភាពខ្ពស់ អតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកនូវទំនិញចាំបាច់សម្រាប់ ប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្បែគេហដ្ឋានផ្ទាល់តែម្តង។ មូលហេតុដែលផ្សារទំនើបអ៊ីអន ជ្រើសរើសទីតាំងខាងលើនេះ ដោយសារសម្លឹងឃើញពីសក្តានុពល របស់អតិថិជនដែលរស់នៅក្នុង គម្រោងដឹស្តាព្រីមៀរ៍ និង អ្នកដែលនៅជុំវិញតំបន់នេះថែមទៀតផង។
ដើម្បីជាការផ្តល់ជូននូវឱកាសបន្ថែមចំពោះអតិថិជន ដែលមិនទាន់បានជាវគេហដ្ឋាននៅក្នុងគម្រោងដឹស្តាព្រីមៀរ៍នេះ លោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋានក្នុងគម្រោងនេះ ដោយមិនចាំបាច់មានប្រាក់កក់ និងអាចបង់រំលស់បានរហូតដល់ ១៧ឆ្នាំ ដែលមានតម្លៃចាប់ពី ៦៦,៨០០ ដុល្លារឡើងទៅ តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា បុរីប៉េងហួត ដឹស្តាព្រីមៀរ៍ បាននិងកំពុងបំពេញតម្រូវការរបស់អតិថិជន ដោយសារតែគ្រប់គេហដ្ឋានទាំងអស់ សុទ្ធតែរចនាឡើងតាមបែបទំនើប និង ទាន់សម័យ ដោយរួមបញ្ចូលនូវរចនាបថខ្មែរ និង បរទេស ដែលផ្តល់ជូនលោកអ្នកនូវប្រណិតភាព និង ឧត្តមភាពសម្រាប់ការរស់នៅ។ ក្រៅពីនេះក៏មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប មានទាំងម៉ាត ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារធំទូលាយផងដែរ។
សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ 016/017/098 59 6789, Email: [email protected]ឬគេហទំព័រFacebook ៖www.facebook.com/boreypenghuoth ៕