Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាល​ខេត្ត​កំពង់ស្ពឺ ឧបត្ថម្ភប្រាក់​លើកទឹកចិត្ត​ដល់កីឡាការិនី​បាល់ទាត់​ខេត្ត ជិត​៣លាន​រៀល

04-11-2016 17:41

(ភ្នំពេញ)៖ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះចែកថវិកាចំនួន ២,៩០០,០០០រៀល ជូនដល់កីឡាការីនីក្រុមបាល់ទាត់របស់ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ជាមួយក្រុមបាល់ទាត់មកពីខេត្តប៉ៃលិន ក្នុងការប្រកួតកីឡាជាតិលើកទី១ នារសៀលថ្ងៃទី៤នេះ ដើម្បីយកលេខ១ និងលេខ២ និងដណ្តើមមេដាយមាស។

ក្នុងឱកាសដ៏រំភើបនោះ តំណាងកីឡាការីនីក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ ក៏បានថ្លែងអំណរគុណដល់លោកអភិបាល វីុ សំណាង ដែលបានឆ្លៀតពេលដ៏មមាញឹកមកចូលរួម និងផ្ដល់ជូនថវិកាដល់ពួកគាត់ដោយផ្ទាល់ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ចំពោះថវិកាខាងលើ ថវិកាចំនួន ១,០០០,០០០រៀល ជាទឹកចិត្តផ្ទាល់របស់លោកអភិបាលខេត្ត វីុ សំណាង និងថវិកាចំនួន ១,៩០០,០០០រៀល ជាការចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត រួមមាន៖

១.លោក ចឹក បូរិន ២០០,០០០រៀល, ២.លោក ញ៉ឹល សំបូរ ២០០,០០០រៀល, ៣.លោក អ៊ុង យ៉ុមអាន ២០០,០០០រៀល, ៤.លោក ថន ប៊ុនថា ២០០,០០០រៀល, ៥.លោក គៀត រង្សី ២០០,០០០រៀល, ៦.លោក ជិន គឹមស្រេង ២០០,០០០រៀល, ៧.លោក អោ វណ្ណថេន  ២០០,០០០រៀល, ៨.លោក តាប់ ម៉ាឡៃ ២០០,០០០រៀល,
៩.លោក ហួត ធួន ១០០,០០០រៀល ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាការិនីមកពីខេត្តកំពង់ស្ពឺ ឲ្យមានកម្លាំងចិត្តដណ្ដើមយកមេដាយមាស ក្នុងការប្រកួតនេះ៕