(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជំនួបរវាងនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មានរយៈពេល៧ដងកន្លងមកនេះ តាំងពីរដ្ឋចាស់រហូតដល់រដ្ឋាភិបាលបន្តវេននេះ គឺជាការផ្ដល់តម្លៃយ៉ាងខ្លាំងដល់អ្នកសារព័ត៌មាន។ ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ជំនួបជាមួយអ្នកសារព័ត៌មាន ក៏ដូចគ្នានឹងជំនួបផ្សេងៗទៀតរបស់សម្ដេចនាយករដ្ឋមន្រ្តី នាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល និងសម្ដេចនាយករដ្ឋមន្រ្តី គឺជាមនុស្សរបស់មហាជនពិតៗ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់វិស័យទាំងអស់ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ រហូតដល់រដ្ឋាភិបាលបន្តវេន នៅតែជាមនុស្សរបស់មហាជន និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖