(រតនគិរី)៖ ដើម្បីចូលរួមជួយរំលែកទុក្ខលំបាក មន្ត្រីនគរបាលសង្កាត់យក្សឡោមដែលអគ្គិភ័យឆាបឆេះអស់,នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ លោក ប៊ី ជីវ័នតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុង បាននាំយកថវិកាសមាជិក សមាជិកាប្រគល់ជូនគ្រួសារលោក ង៉ាយ ការី មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់យក្សឡោមក្រុងបានលុង។

ក្នុងឱកាសនោះ លោក ប៊ី ជីវ័នតារា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកញ៉ែម សំអឿនប្រធានស.ស.យ.កខេត្តរតនគិរី និងលោក ធូ ឃឿ ប្រធានស.ស.យ.កក្រុងបានលុង ដែលតែងតែគិតគូរមន្ត្រី និងប្រជាពលរដ្ឋជួបការលំបាកផ្សេងៗ។ លោកបន្តថា អំណោយថវិការបស់សមាជិក សមាជិកា ស.ស.យ.កក្រុងបានលុងរួមមាន៖ លោក លី ឧសភា ថវិកា២០ម៉ឺនរៀល, លោក ធូ ឃឿ ៥ម៉ឺនរៀល, លោក ប៊ី ជីវ័នតារា ២០ម៉ឺនរៀល, លោក រ៉ាស់ សារុន ២ម៉ឺនរៀល, លោក ឯក តារា ៤ម៉ឺនរៀល, លោក ឡុក ពិសិដ្ឋ ៣ម៉ឺនរៀល, លោក ឌឹម សំអឿន ២ម៉ឺនរៀល, លោក យ៉ាវ សុភាព ៥ម៉ឺនរៀល, លោក សំ តុលា ២ម៉ឺនរៀល, លោកស្រី តូ លីណា ២ម៉ឺនរៀល និងលោក ម៉ៅ សំអាន ២ម៉ឺនរៀល សរុប៧៦ម៉ឺនរៀល។

ក្នុងរសៀលដដែល ដោយមើលឃើញការខ្វះខាតនិស្សិតចំនួន២នាក់ មានឈ្មោះ ផុល ឈសុរ៉ាយ៉ា ជនជាតិទំពូន និងឈ្មោះ ហ៊ន ផល្លា(អ្នកទាំង២ ជាមន្ត្រីសកម្មបំរើការជាជំនួយការហិរញ្ញវត្ថុ និងជំនួយការសេវាសង្គម) ជួយសម្រាលបន្ទុកថ្លៃបង់សាលា ក្នុងការបន្តសិក្សារៀនសូត្របង្កើនចំណេះដឹង ជំនាញ និងពង្រឹងសមត្ថភាព ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីរួមខេត្តក្រចេះ រួមចំណែកកសាងភូមិ សង្កាត់ សហគមន៍ឲ្យមានការអភិវឌ្ឃន៍ប្រកបដោយប្រសិទ្ធភាព,លោក ប៊ី ជីវ័នតារា បានឧបត្ថម្ភក្នុងម្នាក់១លានរៀលផងដែរ។

សូមជម្រាបថា អគ្គិភ័យឆាបឆេះផ្ទះចំនួន២ខ្នង កាលពីវេលាម៉ោង១០៖០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង។ ម្ចាស់ទី១ឈ្មោះ ង៉ាយ ការី មានតួនាទីនាយរងប៉ុស្តិ៍នគរបាលសង្កាត់យក្សឡោម ជាប្រភេទផ្ទះឈើប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រគុណ ៨ម៉ែត្រឆាបឆេះអស់ទាំងស្រង់។ ដោយឡែកផ្ទះថ្ម១ខ្នងទៀត ប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ឆាបឆេះផ្ទះអស់ប្រមាណ៧០%ព្រមទាំងខូចខាតសម្ភារមួយចំនួន៕