(កំពង់ឆ្នាំង)៖ លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អនុប្រធានប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោក ឡុច សុវណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០ ២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥។
នៅក្នុងពិធីខាងលើនេះលោក សាន់ យូ លើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំទី២ដែលគណប ក្សទាំងមូលបានអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ អនុម័តដោយមហាសន្និបាតវិសាមញ្ញតំ ណាងទូទាំងប្រទេសរបស់គណបក្សថ្ងៃទី២៨-២៩ ខែមក រា ឆ្នាំ២០២៣។ សភាពការណ៍ទូទៅក្នុងឆ្នាំនេះមានលក្ខ ណៈល្អប្រសើរធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចស ង្គម និងជីវភាពដ៏សុខសាន្តដល់ប្រជាជនក្រោមម្លប់នៃស ន្តិភាព។
តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបាននៅឆ្នាំ២០២៤ ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របច្ចកោណដំណាក់កាលទី១ បានឆ្លុះបញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍ ព្រម ទាំងពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣ ០ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២ ០៥០ ទោះបីត្រូវប្រឈមនឹងការលំបាកយ៉ាងច្រើនទាំងក ត្តាខាងក្នុង និងកត្តាខាងក្រៅក្តី។
លោកបានបន្តឲ្យដឹងទៀតថា អង្គសន្និបាតបានសំដែងកា រកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រ ប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុម ការងារគណបក្សចុះមូលដ្ឋានរាជ ធានី-ខេត្ត អង្គការយុវជន បណ្ដាអង្គការមហាជន រប ស់គណបក្សមន្ត្រី និងសមាជិកសមាជិកាគណបក្សនៅគ្រ ប់មូលដ្ឋានដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈក ម្មាធិការកណ្ដាលយកអស់កម្លាំងកាយកម្លាំងចិត្ត ខិតខំអ នុវត្តកម្មវិធីនយោបាយគោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានា របស់គណបក្សឲ្យសម្រេចបានលទ្ធ ផលល្អលើគ្រប់ផ្នែក។ ជាពិសេស លោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនយុវជន និងសមាជិកសមាជិកានៅគ្រប់មូលដ្ឋាន រួមទាំងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលមានការជឿជាក់និងការគាំទ្រយ៉ាងមុ តមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេ ល៤៦ឆ្នាំកន្លងមកនេះធ្វើឲ្យគណបក្សមានលទ្ធភាពពេញ លេញក្នុងការបម្រើជាតិនិងប្រជាជនប្រកបដោយជោគជ័ យ។
គណបក្សប្រជាជនកម្ពុជា ក៏សូមអំពាវនាវដល់បងប្អូនស មាជិកសមាជិកានិងយុវជនទាំងអស់សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុង រឿង លើសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍ។
បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាទដល់សមា ជិកសមាជិកា និងយុវជនគណបក្ស ត្រូវបានបិទបញ្ចប់លោក សាន់ យូ និងលោក ឡុច សុវណ្ណារ៉ា បានដឹកនាំក្រុ មការងារគណបក្ស បន្តដំណើរចុះពិនិត្យការស្នើសុំស្ដារប្រ ឡាយមូលនិធិឃុំ ស្ថិតនៅក្នុងតំបន់១ និងតំបន់២ ត្រង់ចំណុវខ្នាយរាំង ភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ដើម្បីរាយការណ៍ជូនលោកអភិបាលខេត្តពិនិត្យនិងសម្រេ ចផងដែរ៕